ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយតំណាង ធនាគារពិភពលោក (WB) និងជំនាញការបរទេស ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សិក្សា ក្រោមកិច្ចសហការរវាង អ.គ.ហ. និង WB
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ ២០២៤

នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤

វេលាម៉ោង ០៩:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយតំណាង ធនាគារពិភពលោក (WB) និងជំនាញការបរទេស ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍សិក្សា ក្រោមកិច្ចសហការរវាង អ.គ.ហ. និង WB ស្ដីពីការអនុវត្ដថវិកាកម្មវិធី និងការរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុវត្ដថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងបរិបទកម្ពុជា ព្រមទាំងដើម្បីពិភាក្សាលើការរៀបចំរបាយការណ៍សិក្សាអំពីប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។

ព័ត៌មានទាក់ទង